ជួបពិភាក្សាជាមួយគណៈកម្មការសហគមប្រើប្រាស់ទឹកព្រៃក្តួចនិងក្រាំងអំពិលក្នុង ឃុំត្រពាំងក្រញូងស្រុកត្រាំកក់
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
83

ថ្ងៃសុក្រ ១៤ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន CFAVC រួមជាមួយទីប្រឹក្សា CS2 បានជួបពិភាក្សាជាមួយគណៈកម្មការសហគមប្រើប្រាស់ទឹកព្រៃក្តួចនិងក្រាំងអំពិលក្នុង ឃុំត្រពាំងក្រញូងស្រុកត្រាំកក់ ក្នុងគោលបំណងដើម្បីកំណត់ឲ្យបានច្បាស់ចំនួនផ្ទៃដីស្រែដែលមានសក្តានុពលសម្រាប់គម្រោងកៀរពង្រាបដីស្រែឆ្នាំ២០២២ ដោយប្រពន្ធ័ឡាហ្ស៊ែក្រោមទំនប់អាងទឹកដែលគាំទ្រដោយគម្រោង CFAVC និង បានបន្តចុះត្រួតពិនិត្យសកម្មភាពការងារសាងសង់ឃ្លាំងស្តុកស្រូវចំនួន ០២កន្លែង គឺនៅសហគមន៍កសិកម្មត្រពាំងក្រញូង ឃុំត្រពាំងក្រញូង និងសហគមន៍កសិកម្មត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ដែលកំពុងតែដំណើរការ និងបញ្ចប់ចាក់គ្រឹះតាងសសរ។

ចំនួនអ្នកចូលទស្សនា
Flag Counter