កម្មវិធីផ្តល់សម្ភារៈកសិកម្ម ឆ្លើយតបនឹងតម្រូវការសមាជិកសហគមន៍កសិកម្ម ដែលជាទុនសហវិនិយោគនៃការគាំទ្រ សហគមន៍កសិកម្ម និងអង្គការកសិករ (support AC/FO) ក្នុងឆ្នាំ ២០២១ របស់់កម្មវិធី ASPIRE
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
29

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

លោក អ៊ុច  សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីកម្មវិធី ASPIRE រួមនឹងលោក នួន ទិត្យភារាម ជាមន្ត្រីជំនួយការកម្មវិធី ASPIRE ថ្នាក់ខេត្ត សហការជាមួយលោក ស៊ុយ គឹមហេង តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកអង្គបូរី រួមនឹងភ្នាក់ងារផ្សព្វផ្សាយឃុំព្រៃផ្គាំ (CEW) រៀបចំកម្មវិធីផ្តល់សម្ភារៈកសិកម្ម ឆ្លើយតបនឹងតម្រូវការសមាជិកសហគមន៍កសិកម្ម ដែលជាទុនសហវិនិយោគនៃការគាំទ្រ សហគមន៍កសិកម្ម និងអង្គការកសិករ (support AC/FO) ក្នុងឆ្នាំ ២០២១ របស់់កម្មវិធី ASPIRE  
ក្រោមអធិបតីភាព លោក អៀង នី ប្រធានក្រុមប្រឹក្សាឃុំព្រៃផ្គាំ។
កម្មវិធីនេះ ប្រព្រឹត្តទៅនៅសាលាឃុំព្រៃផ្គាំ ស្ថិតនៅភូមិព្រៃផ្គាំ ក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ដែលមានសមាជិកសហគមន៍កសិកម្មចូលរួមចំនួន ៧៥ នាក់ ស្រី ៤៦ នាក់ ដោយម្នាក់ៗទទួលបានសម្ភារៈសម្រាប់ផលិតកម្មមាន់ រួមមានដូចជា ÷  
-កូនមាន់ អាយុ ៣សប្តាហ៍ ចំនួន ២០ ក្បាល
-ទ្រុងបំបែកកូន ចំនួន ១
-ស្នូកចំណីចំនួន ១  ពោងទឹកចំនួន ១

ចំនួនអ្នកចូលទស្សនា
Flag Counter