កិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
19

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម យស់ ណាសុី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្រោមរបៀបវារៈ៖
-ការពិនិត្យកូរ៉ុម របស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួម
-មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៣០
-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩
-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
-ប្រកាសពេលវេលា នៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

ចំនួនអ្នកចូលទស្សនា
Flag Counter