ការិយាល័ហនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យដេប៉ូលក់ថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
23

ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១

ការិយាល័ហនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យដេប៉ូលក់ថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ៧ទីតាំង ក្នុងក្រុងដូនកែវ ស្រុកសំរោង និងស្រុកព្រៃកប្បាស ដោយទទួលបានលទ្ធផលៈ
-ជម្រុញដេប៉ូដែលបានឆ្លងកាត់វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ទទួលវិញ្ញាបនបត្របញ្ជាក់ និងទទួលស្គាល់ត្រឹមតែមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាពេលកន្លងមក អោយបន្តដាក់ពាក្យចូលរៀនឡើងវិញ ចំនួន ០៦ដេប៉ូ និងជម្រុញអោយដាក់ពាក្យចូលរៀនថ្មីចំនួន ០១ដេប៉ូ។
-ចេញលិខិតកែតម្រូវចំនួន ០៣ ទីតាំង
-ណែនាំផ្ទាល់មាត់  ០២ទីតាំង
-សរសើរផ្ទាល់មាត់ ០២ទីតាំង
-បានធ្វើការផ្សព្វផ្សាយពីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម
-ផ្សព្វផ្សាយផលប៉ះពាល់បណ្តាលមកពីថ្នាំកសិកម្មនិងវិធានសុវត្ថិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter