កម្មវិធីបោះឆ្នោតបង្កើតសមាគមន៍អាជីវកម្មស្វាយត្រពាំងក្រញូង
ចេញ​ផ្សាយ ១២ កក្កដា ២០២២
15

ថ្ងៃអង្គារ ១១ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  រួមនឹងមន្ត្រីការិយាល័យ ០១រូប បានចូលកម្មវិធីបោះឆ្នោតបង្កើតសមាគមន៍អាជីវកម្មស្វាយត្រពាំងក្រញូង ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរឧស្សាហកម្ម មន្ទីរកិច្ចការនារី សភាពាណិជ្ជកម្ម គណៈអភិបាលស្រុកត្រាំកក់ ជាភ្ញៀវកិត្ដិយស។
កម្មវិធីទាំងមូល ត្រូវបានសម្របសម្រួលរៀបចំដោយ ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយអាជ្ញាធរភូមិឃុំ និងផលិតករដំណាំស្វាយ សរុបអ្នកចូលរួមចំនួន ១៤៣នាក់ មកពីភូមិចំនួន ៨ នៅក្នុងឃុំត្រពាំងក្រញូង។ កម្មវិធីនេះ ធ្វើឡើងនៅសាលប្រជុំសាលាឃុំត្រពាំងក្រញូងស្រុកត្រាំកក់។ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមនេះមានបេក្ខជនចំនួន ០៦ រូបចូលរួម  ហើយលទ្ធផលនៃការបោះឆ្នោតរួមមាន÷
-លោក ចឹល ហុល ទទួលបាន ៦៨ សម្លេង
-លោក ឃឹម គុណ ទទួលបាន ៤៧ សម្លេង
-លោកស្រី ចំណាប់  ទទួលបាន ៤២ សម្លេង
-លោក ស្រ៊ិន សេងទាន់ ទទួលបាន ៣២ សម្លេង
-លោកស្រី ចាន់ សេង ទទួលបាន ៣២ សម្លេង
-លោក យ៉ុន សាវី ទទួលបាន ២៤ សម្លេង
សូមបញ្ជាក់ថា៖ បេក្ខជនដែលទទួលបានសំឡេងឆ្នោតខ្ពស់ជាងគេ ត្រូវបានជ្រើសតាំងជាប្រធាន អ្នកទទួលបានសំឡេងបន្ទាប់បន្ទាប់ ត្រូវបានជួបតាំងជាអនុប្រធានចំនួន ២ រូប និងបន្ទាប់ទៀត ត្រូវបានជ្រើសតាំងជា ហិរញ្ញិក និងលេខា។

ចំនួនអ្នកចូលទស្សនា
Flag Counter