ចុះអប់រំ ណែនាំពន្យល់ ដល់ប្រជាពលរដ្ឋ ០១ក្រុម ដែលពួកគាត់បានមកសង់ខ្ទមពទ្ធ័របងយកធ្វើកម្មសិទិ្ធ នៅលើដីស្ថានីយ៍ផ្សព្សផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ស្រុកទ្រាំង
ចេញ​ផ្សាយ ១២ កក្កដា ២០២២
19

ថ្ងៃអង្គារ ១១ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនិងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមន្រ្តីខណ្ឌ ចំនួន ០៣នាក់ បានចូលរួមជាមួយក្រុមការងារខេត្ត ដឹកនាំដោយលោក ខាន់ សុខា អភិបាលរងខេត្ត ដោយមានការសហការពីលោកស្នងការរងខេត្ត លោកមេបញ្ជារការរង កងរាជ អាវុធហត្ថ នគរបាលប៉ុស្តិ៍រដ្ឋបាល និងអជ្ញាធរមូលដ្ឋានស្រុកទ្រាំង បានចុះអប់រំ ណែនាំពន្យល់  ដល់ប្រជាពលរដ្ឋ ០១ក្រុម ដែលពួកគាត់បានមកសង់ខ្ទមពទ្ធ័របងយកធ្វើកម្មសិទិ្ធ នៅលើដីស្ថានីយ៍ផ្សព្សផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ស្រុកទ្រាំង។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើអោយពួកគាត់ចាកចេញ
មុនសមត្ថកិច្ចមានវិធានការផ្លូវច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter