ចូលរួមប្រជុំជាមួយគម្រោង មហាអនុតំបន់ទន្លេមេគង្គ ស្តីពីសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB)
ចេញ​ផ្សាយ ១២ កក្កដា ២០២២
24

ថ្ងៃសៅរ៍ ៨ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចូលរួមប្រជុំជាមួយគម្រោង មហាអនុតំបន់ទន្លេមេគង្គ ស្តីពីសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB) ក្នុងគោលបំណង៖
១.ពិភាក្សាការអនុវត្តគម្រោង
២.ពិនិត្យកន្លែងបង្កាត់ពូជគោនៅភ្នំតាម៉ៅ  និងទីកន្លែងគ្រោងចិញ្ចឹមគោយក Spem នៅក្នុងបរិវេណការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត
៣.ពិនិត្យទីផ្សារលក់បក្សី
៤.ជួបជាមួយអ្នកលក់បក្សី ក្នុងផ្សារតាកែវ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter