ចុះត្រួតពិនិត្យស្ថានភាពលូតលាស់ស្រែផលិតកម្មពូជផ្ការំដួល រដូវវស្សាឆ្នាំ២០២១ ព្រមទាំងពិភាក្សាវាយតម្លៃតាមស្ថានភាពលូតលាស់ក្នុងវគ្គទុំ
ចេញ​ផ្សាយ ១២ កក្កដា ២០២២
32

ថ្ងៃសុក្រ ៧ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (Rspp) ថ្នាក់ខេត្ត និងមន្រ្តី  ០៣រូប សហការជាមួយសហគមន៍កសិកម្មអូរសារាយ ចុះត្រួតពិនិត្យស្ថានភាពលូតលាស់ស្រែផលិតកម្មពូជផ្ការំដួល រដូវវស្សាឆ្នាំ២០២១ ព្រមទាំងពិភាក្សាវាយតម្លៃតាមស្ថានភាពលូតលាស់ក្នុងវគ្គទុំសំរាប់លេខ កូដស្រែ: G006F06 ដេាយពិភាក្សាវាយតំលៃទៅលេីស្ថានភាពទូទៅនៃដំណាំស្រូវដេីម្បី កំណត់ថ្ងៃប្រមូលផល។ ជាលទ្ធផល៖
    - តាមការពិនិត្យ ពិភាក្សា និងវាយតម្លៃស្ថានភាពកូដស្រែ :G006F06 ដោយឃើញថាស្រូវរបស់គាត់ទុំ ប្រមាណ៧០-៨០% នឹងត្រូវប្រមូលផលនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ទៅតាមការឯកភាពរបស់ម្ចាស់ស្រែនិងភាពទុំជាក់ ស្តែងក្នុងស្រែ។

ចំនួនអ្នកចូលទស្សនា
Flag Counter