អញ្ចើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១២ កក្កដា ២០២២
43

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយលោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត លោក ប៊ុន ថេន តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ និងអជ្ញាធរឃុំ បានអញ្ចើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក។ ពីធីនេះរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងបានទទួលឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្នុងគោលបំណង៖
-បង្កើនចំណេះដឹងដល់កសិករក្នុងការប្រើឧបករណ៍ដាំស្រូវជាជួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
-ជំរុញឲ្យកសិករប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះពីព្រោះស្រូវដុះលូតលាស់ល្អដោយសារមានចន្លោះជួរ ដែលអាចអោយពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ និង ដើម្បីកាត់បន្ថយការចំណាយគ្រាប់ពូជច្រើន។
-ចែករំលែកបទពិសោធន៍ដែលបានអនុវត្តការបង្ហាញដាំស្រូវជាជួរដោយប្រើឧបករណ៍នេះកន្លងមក ដល់កសិករផ្សេងៗទៀតក្នុងតំបន់។ នៅក្នុងពិធីនេះមានអ្នកចូលរួមសរុប ៦៧នាក់ ស្រី ៤៧នាក់។ ក្នុងឱកានោះ លោកប្រធានមន្ទីរបានផ្តល់អនុសាសន៍ ដល់បងប្អូនប្រជាកសិករដែលធ្វើស្រែ រួមមាន៖
+ប្រើប្រាស់ពូជសុទ្ធដើម្បីទទួលបានទិន្នផលខ្ពស់ហើយមានតម្លៃថ្លៃលើទីផ្សា។
+ធ្វើកសិកម្មតាមបែបយន្តតូបនីយកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងទទួលបានចំណូលខ្ពស់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter