ចុះត្រួតពិនិត្យស្ថានភាពលូតលាស់ស្រែផលិតកម្មពូជសែនក្រអូប រដូវវស្សាឆ្នាំ២០២១ ព្រមទាំងពិភាក្សាវាយតម្លៃតាមស្ថានភាពលូតលាស់ក្នុងវគ្គទុំ
ចេញ​ផ្សាយ ១២ កក្កដា ២០២២
25

ថ្ងៃពុធ ៥ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្តនិងជាប្រធានសម្របសម្រួលគម្រោង (Rspp) ថ្នាក់ខេត្ត និងមន្រ្តី ចំនួន ០២រូប សហការជាមួយសហគមន៍អូរសារាយ ចុះត្រួតពិនិត្យស្ថានភាពលូតលាស់ស្រែផលិតកម្មពូជសែនក្រអូប រដូវវស្សាឆ្នាំ២០២១ ព្រមទាំងពិភាក្សាវាយតម្លៃតាមស្ថានភាពលូតលាស់ក្នុងវគ្គទុំសំរាប់លេខ កូដស្រែ: G008F01ដេាយពិភាក្សាវាយតំលៃទៅលេីស្ថានភាពទូទៅនៃដំណាំស្រូវដេីម្បី កំណត់ថ្ងៃប្រមូលផល និងពិនិត្យ ណែនាំកសិករពីការហាលសម្ងួតគ្រាប់ពូជស្រូវ និងណែនាំការវាស់សំណើមគ្រាប់ពីស្រូវ។ ជាលទ្ធផល៖
-តាមការពិនិត្យពិភាក្សា និងវាយតម្លៃស្ថានភាពកូដស្រែ :G008F01 ដោយឃើញថាស្រូវរបស់គាត់ទុំប្រមាណ៧០-៨០% នឹងត្រូវប្រមូលផលនឡថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ទៅតាមការឯកភាពរបស់ម្ចាស់ស្រែនិងភាពទុំជាក់ស្តែងក្នុងស្រែ។
-ណែនាំកសិករពីបច្ចេកទេសការហាលសម្ងួតគ្រាប់ពូជស្រូវ និងណែនាំការវាស់សំណើមមុនពេលវិចខ្ចប់ទុក។

 

ចំនួនអ្នកចូលទស្សនា
Flag Counter