ចុះស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មស្រូវផ្ការំដួល ក្នុងស្រុកសំរោង និងបាទី ចំនួន ០៣ស្រែបង្ហាញ
ចេញ​ផ្សាយ ១២ កក្កដា ២០២២
29

ថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

មន្ត្រីអង្គភាពអនុវត្ដគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មស្រូវផ្ការំដួល ក្នុងស្រុកសំរោង និងបាទី ចំនួន ០៣ស្រែបង្ហាញ ដោយទទួលបានលទ្ធផលៈ
-កសិករឈ្មោះ ពេជ្រ នឿន នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
-មានផ្ទៃដីបង្ហាញចំនួន  ១ ៥០០ម៉ែត្រការ៉េ
-ទទួលបានទិន្នផលមធ្យម ៥ ២៣២ គក/ហត
-កសិករឈ្មោះ អោ វឿន នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
-មានផ្ទៃដីបង្ហាញចំនួន ១ ៦០០ម៉ែត្រការ៉េ
-ទទួលបានទិន្នផលមធ្យម ៥ ២៣៣គក/ហត
-កសិករឈ្មោះ ណាំ ចន្ធូ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី
-ផ្ទៃដីបង្ហាញ ២ ៤០០ម៉ែត្រការ៉េ
-ទទួលបានទិន្នផលមធ្យម  ៣ ៩៦៧ គក/ហត

ចំនួនអ្នកចូលទស្សនា
Flag Counter