ចុះអង្កេតតាមដាននិងយកវត្ថុវិភាគលេីបក្សីស្រុក នៅក្នុងស្រុកកោះអណ្ដែត ដោយបានសហការជាមួយអង្ការ WCS/IPC
ចេញ​ផ្សាយ ១២ កក្កដា ២០២២
35

ថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

លោក សួន  បូរ៉ុម  មន្រ្តីការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត បានចូលរួមជាមួយលោក  ឈឹម  វុត្ថា  ប្រធានការិយាលយ័ អេពីដេមីសាស្រ្ត និងវិភាគព័ត៌មាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងសហការីបានចុះអង្កេតតាមដាននិងយកវត្ថុវិភាគលេីបក្សីស្រុក នៅក្នុងស្រុកកោះអណ្ដែត ដោយបានសហការជាមួយអង្ការ WCS/IPC  ក្នុងគោលបំណងអង្កេតតាមដានសិក្សាលេីជម្ងឺផ្ដាសាយបក្សី  លេីបក្សីស្រុក។ ជាលទ្ធផលបក្សីស្រុកចំនួន  ១១០ក្បាល ត្រូវបានយកវិត្ថុវិភាគចំនួន  ២២០  សំណាក  (ដោយយកតាមមាត់និងគូទ/បក្សី)រួមមាន៖
+មាន់ចំនួន   ៧០ក្បាល ចំនួន ១៤០សំណាក
+ទាកាបចំនួន  ៣០  ក្បាល ស្មើ ៦០សំណាក
+ទាកាប៉ាចំនួន  ១០ ក្បាល ស្មើ ២០សំណាក

ចំនួនអ្នកចូលទស្សនា
Flag Counter