ទិវាស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ
ចេញ​ផ្សាយ ១២ កក្កដា ២០២២
22

ថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងលោក ប៊ុន ថេន  តំណាងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងអជ្ញាធរភូមិ ឃុំ បានអញ្ចើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ពីធីនេះរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងបានទទួលឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្នុងគោលបំណង៖
-បង្កើនចំណេះដឹងដល់កសិករក្នុងការប្រើឧបករណ៍ដាំស្រូវជាជួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់         សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
-ជំរុញឲ្យកសិករប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះពីព្រោះស្រូវដុះលូតលាស់ល្អដោយសារមានចន្លោះជួរ ដែលអាចអោយពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ និង ដើម្បីកាត់បន្ថយការចំណាយគ្រាប់ពូជច្រើន។
-ចែករំលែកបទពិសោធន៍ដែលបានអនុវត្តការបង្ហាញដាំស្រូវជាជួរដោយប្រើឧបករណ៍នេះកន្លងមក ដល់កសិករផ្សេងៗទៀតក្នុងតំបន់។ នៅក្នុងពិធីនេះមានអ្នកចូលរួមសរុប ៣៩នាក់ ស្រី ២៧នាក់។ លោកស្រី ម៉ិល ចន្ទ័ទេវីបានជំរុញឲ្យកសិករប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះដោយសារវាមានគុណសម្បត្តិ៣ យ៉ាងសំខាន់ដូចជា៖
+កាត់បន្ថយបរិមាណនៃការប្រេីប្រាស់ពូជស្រូវពី ២៥០kg ទៅ 300kg មកត្រឹមតែ 80-120kg ក្នុងមួយហិកតាដេាយអាស្រ័យទៅនឹងស្ថានភាពកំរិតជីជាតិដី
+កាត់បន្ថយការប្រេីប្រាស់ជីគីមីនិងថ្នាំគីមីបាន ៣០% ទៅ ៤០%។
 +កាត់បន្ថយកំលាំងពលកម្មពី 30នាក់ មកត្រឹម 2នាក់ក្នុងមួយហិកតា ដេាយប្រេីពេលវេលា 01ទៅ 02ម៉េាង ប៉ុណ្ណេាះ។

ចំនួនអ្នកចូលទស្សនា
Flag Counter