ពិធីស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ១២ កក្កដា ២០២២
33

ថ្ងៃចន្ទ ៣ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

លោកស្រី ម៉ិល ចន្ទ័ទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត បានចូលរួមក្នុងពិធីស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ព្រមទាំងមានការចូលរួមពីលោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្យផ្សាយកសិកម្មខេត្ត លោក អ៊ុក សុខា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោក ស៊ឹង ភូសាណា តំណាងកម្មវិធីខ្សែសង្វាក់តំលៃផលិតកម្កកម្ពុជា-អូស្រ្តាលី CVAC លោកមេឃុំ និងកសិករចំនួន ៤៥នាក់ ស្រី ៣៣នាក់។ កម្មវិធីទិវាស្រែនេះមានដំណេីរការដេាយ មានការឧបត្ថម្ភគាំទ្រពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្នុងគោលបំណង៖
-បង្ហាញពីវិធីសាស្រ្តនិងគុណតំលៃ   ដែលទទួលបានពីការប្រេីប្រាស់ឧបករណ៍ (Eliseeder) និងបង្កើនចំណេះដឹងដល់កសិករក្នុងការប្រើឧបករណ៍ដាំស្រូវជាជួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
+ជំរុញឲ្យកសិករប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរដែលទទួលបានគុណសម្បត្តិបីធំៗនិងសំខាន់ក្នុងផលិតកម្ម រួមមាន៖ +កាត់បន្ថយបរិមាណនៃការប្រេីប្រាស់ពូជស្រូវពី 300kg មកត្រឹមតែ 80-150kg ក្នុងមួយហិកតា ដេាយអាស្រ័យទៅនឹងស្ថានភាពកំរិតជីជាតិដី +កាត់បន្ថយការប្រេីប្រាស់ជីកសិកម្មនិងថ្នាំកសិកម្ម។                                    +កាត់បន្ថយកំលាំងពលកម្ម
+ចែករំលែកបទពិសោធន៍ដែលបានអនុវត្តការបង្ហាញដាំស្រូវជាជួរដោយប្រើឧបករណ៍នេះកន្លងមក ដល់កសិករផ្សេងៗទៀតក្នុងតំបន់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter