ចុះស្ទង់ទិន្នផលស្រែបង្ហាញពូជស្រូវផ្ការំដួល
ចេញ​ផ្សាយ ១២ កក្កដា ២០២២
31

ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងមន្ត្រី ជាមន្ត្រីអង្គភាពអនុវត្ដគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន CFAVC បានចុះស្ទង់ទិន្នផលស្រែបង្ហាញពូជស្រូវផ្ការំដួល ចំនួន ០២បង្ហាញ ក្នុងស្រុកត្រាំកក់ និងស្រុកបាទីរួមមាន៖
-កសិករឈ្មោះ អុី ផល្លា នៅភូមិត្រពាំងប្ញស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់មានផ្ទៃដីបង្ហាញ ចំនួន ២ ៥០០ម៉ែត្រការ៉េ ដោយទទួលបានទិន្នផលមធ្យម ៤ ៩៤១ គក/ហត

-កសិករឈ្មោះ វ៉ែន សាវី នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី មានផ្ទៃដីបង្ហាញ ២ ៨០០ ម៉ែត្រការ៉េ ដោយទទួលបានទិន្នផលមធ្យម  ៤ ៨៦០ គីឡូក្រាម/ហិចតា ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter