ទិវាស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ
ចេញ​ផ្សាយ ១២ កក្កដា ២០២២
28

ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងលោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត លោក នៅ ណារិន  ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបាទី និងអជ្ញាធរឃុំ បានអញ្ចើញចូលរួមជាគណៈអធិបតីក្នុងពិធីទិវាស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ពីធីនេះរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងបានទទួលឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្នុងគោលបំណង៖
+បង្កើនចំណេះដឹងដល់កសិករក្នុងការប្រើឧបករណ៍ដាំស្រូវជាជួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់         សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
+ជំរុញឲ្យកសិករប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះពីព្រោះស្រូវដុះលូតលាស់ល្អដោយសារមានចន្លោះជួរ ដែលអាចអោយពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ និង ដើម្បីកាត់បន្ថយការចំណាយគ្រាប់ពូជច្រើន។
+ចែករំលែកបទពិសោធន៍ដែលបានអនុវត្តការបង្ហាញដាំស្រូវជាជួរដោយប្រើឧបករណ៍នេះកន្លងមក ដល់កសិករផ្សេងៗទៀតក្នុងតំបន់។ នៅក្នុងពិធីនេះមានអ្នកចូលរួមសរុប ៦៥នាក់ ស្រី ៤៧នាក់។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានផ្តល់អនុសាសន៍៖
-គួរប្រើប្រាស់ពូជសុទ្ធិដើម្បីទទួលបានទិន្នផលខ្ពស់ហើយមានតម្លៃថ្លៃលើទីផ្សារ។
-គួរធ្វើកសិកម្មតាមបែបយន្តតូបនីយកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងទទួលបានចំណូលខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter