ចុះពិនិត្យទីតាំងស្រែបង្ហាញផលិតកម្មពូជស្រូវខា-១៦ បានចំនួន ៤បង្ហាញ
ចេញ​ផ្សាយ ១២ កក្កដា ២០២២
34

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

ប្រធានការិយាល័គ្រឿងយន្តកសិកម្ម ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន CFAVC រួមជាមួយទីប្រឹក្សា CS2 និង CARDI បានចុះពិនិត្យទីតាំងស្រែបង្ហាញផលិតកម្មពូជស្រូវខា-១៦ បានចំនួន ៤បង្ហាញ ដែលទទួលបានលទ្ធផលដូចខាងក្រោម:
+កសិករឈ្មោះ ពិន ចន្ធូ ភេទស្រីនៅភូមិក្រពុំឈូក ឃុំក្រពុំឈូក៖
-ផ្ទៃដីស្រែបង្ហាញចំនួន ៣ ០០០ម៉ែត្រការ៉េ
-សាបថ្ងៃទី១៥/៩/២០២១
-ពូជស្រូវខា១៦
-សំណាបដុះលូតលាស់ល្អ
២-កសិករ ជា ចន្ថន ភេទប្រុសនៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត៖
-មានផ្ទៃដីស្រែបង្ហាញចំនួន ២  ០០០ម៉ែត្រការ៉េ
-សាបថ្ងៃទី២៦/៩/២០២១
-ពូជស្រូវខា១៦
+កសិករ ប៊ុន វីឡា ភេទស្រី នៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត៖
-ផ្ទៃដីស្រែបង្ហាញចំនួន ២ ៦០០ម៉ែត្រការ៉េ
-មិនទាន់សាបដោយសាររងចាំស្រែបណ្តេញទឹក(ទឺកស្រក)
+កសិករ ង៉ែត ឃឿន ភេទប្រុសនៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត៖
-ផ្ទៃដីស្រែបង្ហាញចំនួន ២៦ ០០ម៉ែត្រការ៉េ
-មិនទាន់សាបដោយសាររងចាំស្រែបណ្តេញទឹក(ទឹកស្រក)

ចំនួនអ្នកចូលទស្សនា
Flag Counter