ចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវក្រអូបផ្ការំដួល ចំនួន ០៤បង្ហាញ (SRP ចំនួន ៣បង្ហាញ)
ចេញ​ផ្សាយ ១២ កក្កដា ២០២២
28

ថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

មន្ត្រីអង្គភាពអនុវត្ដគម្រោងខេត្ត PPIU-TAK គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវក្រអូបផ្ការំដួល ចំនួន ០៤បង្ហាញ (SRP ចំនួន ៣បង្ហាញ) ក្នុងសហគមន៍កសិកម្មជើងគួនជោគជ័យ សហគមន៍កសិកម្មពន្លឺកសិករ ក្នុងស្រុកសំរោង និងសហគមន៍កសិកម្មបក្សីរីករាយ ក្នុងស្រុកត្រាំកក់ ដោយទទួលបានលទ្ធផល៖

-កសិករឈ្មោះ ផន គឹមឡៃ ផ្ទៃដីបង្ហាញ ៣ ៥០០ម៉ែត្រការេ ទទួលបានទិន្នផលមធ្យម ៤.៦តោន/ហត

-កសិករឈ្មោះ កសិករ នួន សម្បត្តិ ផ្ទៃដីបង្ហាញ ២ ០០០ម៉ែត្រការ៉េ ទទួលបានទិន្នផលមធ្យម ៤.៥៦ត/ហត

-កសិករឈ្មោះ អ៊ូ ម៉ុម ផ្ទៃដីបង្ហាញ ៤ ០០០ម៉ែត្រការ៉េ ទទួលបានទិន្នផលមធ្យម ៥.៨០ត/ហត

-កសិករឈ្មោះ តុង សឿន ផ្ទៃដីបង្ហាញ ២ ០០០ ម៉ែត្រការ៉េ ទទូលបានទិន្នផល ៦.៦២ ត/ហត

ចំនួនអ្នកចូលទស្សនា
Flag Counter