ចុះពិនិត្យស្រែបង្ហាញដាំស្រូវជាជួរឡើងវិញ និងពិភាក្សាជាមូយអជ្ញាធរភូមិ ដើម្បីរៀបចំធ្វើទិវាស្រែបង្ហាញតាមទីតាំងរបស់កសិករបង្ហាញ
ចេញ​ផ្សាយ ១២ កក្កដា ២០២២
23

ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត រួមជាមួយលោក ឈន សារឹត អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងលោក ឆុង ផុន មន្រ្តីការិយាល័យ បានចុះពិនិត្យស្រែបង្ហាញដាំស្រូវជាជួរឡើងវិញ និងពិភាក្សាជាមូយអជ្ញាធរភូមិ ដើម្បីរៀបចំធ្វើទិវាស្រែបង្ហាញតាមទីតាំងរបស់កសិករបង្ហាញដែលមានដូចខាងក្រោម÷
- លោក ស៊ីង ញ៉ឺង នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី
- លោក ជុំ ចន នៅភូមិត្រពាំងតាសោម ស្រុកត្រាំកក់
- លោក ង៉ែត នឿន នៅភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់។
ការធ្វើបង្ហាញនេះឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter