មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន (CFVAC) បានរៀបចំវគ្គបណ្ដុះ បណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)
ចេញ​ផ្សាយ ១២ កក្កដា ២០២២
32

ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន (CFVAC) បានរៀបចំវគ្គបណ្ដុះ បណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) បានចំនួន ០៣វគ្គ រួមមាន៖
-សហគមន៍ជើងគួនជោគជ័យ ស្ថិតនៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង
-សហគមន៍កសិកម្មស្ទឹងស្លាគូរ ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង
-សហគមន៍កសិកម្មភូមិបីសាមគ្គី ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដោយទទួលបានលទ្ធផលៈ

-មានកសិករចូលរួមចំនួន ៩០នាក់ ស្រីចំនួន ៤៦ នាក់
-រំលឹកមេរៀនដែលបានសិក្សា ថ្ងៃទី១
-បង្រៀនពីគោលការណ៍ទី២ SRP
-ចុះពិនិត្យស្រែបង្ហាញពូជស្រូវផ្ការំដួលនៅវគ្គដាក់ទឹកដោះ ស្រូវមានការលូតលាស់ល្អ ។
-ធ្វើការសំអាតជុំវិញស្រែអោយបានស្អាតល្អ និងដកស្មៅចង្រៃចេញ
-ធ្វើការកាតពូជលាយចេញ
-បន្តការតាមដាន និងចុះពិនិត្យស្រែអោយបានទៀងទាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter