ចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវក្រអូបផ្ការំដួល ចំនួន ០៣បង្ហាញ ក្នុងសហគមន៍កសិកម្មស្វាយរន្ធអមតៈ ក្នុងស្រុកសំរោង សហគមន៍កសិកម្មបក្សីរីករាយ និងសហគមន៍កសិកម្មត្រពាំងចក ក្នុងស្រុកត្រាំកក់
ចេញ​ផ្សាយ ១២ កក្កដា ២០២២
27

ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

មន្ត្រីអង្គភាពអនុវត្ដគម្រោងខេត្ត PPIU-TAK គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន  CFAVC បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញផលិតកម្មពូជស្រូវក្រអូបផ្ការំដួល ចំនួន ០៣បង្ហាញ ក្នុងសហគមន៍កសិកម្មស្វាយរន្ធអមតៈ ក្នុងស្រុកសំរោង សហគមន៍កសិកម្មបក្សីរីករាយ និងសហគមន៍កសិកម្មត្រពាំងចក ក្នុងស្រុកត្រាំកក់ ដោយទទួលបានលទ្ធផល៖

-ស្រែបង្ហាញ កសិករឈ្មោះ សូ ភារម្យ នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ផ្ទៃដីបង្ហាញចំនួន ២ ០០០មែត្រការ៉េ ទិន្នផលមធ្យមសរុបគិតក្នុង ១ហត ស្មើ ៦,៦៣០ គក/ហត

-ស្រែបង្ហាញ កសិករឈ្មោះ អ៊ួន ធួក នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ផ្ទៃដីបង្ហាញចំនួន  ១ ០០០ ម៉ែត្រការ៉េ ទិន្នផលមធ្យមសរុបគិតក្នុង ១ហត ស្មើ ៥,០៦០ គក/ហត

-ស្រែបង្ហាញ កសិករឈ្មោះ ង៉ែត ប្រុសក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ទិន្នផលមធ្យមសរុបគិតក្នុង ១ហត ស្មើ ៦,៤២៩ គក/ហត។

ចំនួនអ្នកចូលទស្សនា
Flag Counter