នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
ចេញ​ផ្សាយ ១២ កក្កដា ២០២២
28

ថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១

តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានប្រារព្ធ ធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតី ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត។

គួររម្លឹកដែរថា ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ក៏បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជាឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង។ ឆ្នាំ១៩៥៣ គឺជាឆ្នាំដែលប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ព្រះមហាវីរក្សត្រព្រះបរមរតនៈកោដ្ឋ ទទួលបានជោគជ័យផ្តាច់ព្រ័ត្រធ្វើឲ្យប្រទេសបារាំងផ្ទេរអំណាច និងសមត្ថកិច្ចទាំងស្រុងមកជូនព្រះរាជាណាចក្រកម្ពុជា ទាំងរដ្ឋបាលស៊ីវិល តុលាការ នគរបាល ទាហ៊ាន ការទូត នយោបាយក្នុងប្រទេស និងក្រៅប្រទេសមក អោយខ្មែរវិញ។នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ គឺនៅទីនេះឯង ដែលបារាំងបានប្រគល់ឯករាជ្យទាំងស្រុង មកឲ្យខ្មែរ រួចលា ឈប់មកទៀតដោយមិនបានធ្វើឲ្យឈាមខ្មែរ និងឈាមបារាំងហូរនោះទេ។ អ្វីដែលសោកស្តាយបំផុតសម្រាប់ជាតិខ្មែរទាំងមូល ប៉ុន្តែមិនអាចគេចផុតពីច្បាប់ធម្មជាតិនោះ គឺព្រះមហាវី រក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាតួអង្គដ៏សំខាន់ក្នុងការតស៊ូទាមទារ ឯករាជ្យបានពីប្រទេស បារាំងនេះ បានយាងចូលទិវង្គតហើយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១និង២០នាទី រំលង អធ្រាត្រ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ហើយព្រះបរមសព របស់ព្រះអង្គត្រូវបានដង្ហែមកដល់ទឹកដីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ មានប្រជារាស្ត្រខ្មែររាប់សែននាក់ បានរង់ចាំទទួលព្រះបរមសព ព្រះមហាវីរក្សត្រ ហើយបានសម្តែង នូវសេចក្តីសោកស្តាយអាឡោះអាល័យគ្មានទីបំផុត៕

ចំនួនអ្នកចូលទស្សនា
Flag Counter