ជួបសំណេះសំណាល និងស្វែងយល់ពីការដាំដុះដំណាំ និងចិញ្ចឹមសត្វ របស់បងប្អូនប្រជាកសិករ ក្នុងឃុំត្រាំកក់ និង ឃុំអង្គតាសោម
ចេញ​ផ្សាយ ១២ កក្កដា ២០២២
27

ថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំឆ្លូវ  ត្រីស័ក ពុទ្ធសករាជ ២៥៦៥  ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ  និងសហការី បានអមដំណើរឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ និង លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់  ជួបសំណេះសំណាល និងស្វែងយល់ពីការដាំដុះដំណាំ និងចិញ្ចឹមសត្វ របស់បងប្អូនប្រជាកសិករ ក្នុងឃុំត្រាំកក់ និង ឃុំអង្គតាសោម ស្រុកត្រាំកក់ តាមកម្មវិធីដូចខាងក្រោមៈ

-ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ បានអញ្ចើញពិនិត្យមើលការងារដាំដុះបន្លែរបស់កសិករ អ៊ុន អឿន នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលបានដាំដុះបន្លែក្នងផ្ទះសំណាញ់ចំនួន០៦ខ្នង និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែ និងជាសមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចកចំនួន  ២០នាក់ ក្នុងឱកាសនោះឯកឧត្តមបានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់បងប្អូនប្រជាកសិករទាំងអស់ ដែលបានប្រកបការងារដាំដំណាំរួមផ្សំផ្សេងៗ បន្ទាប់ពីការងារធ្វើស្រែដើម្បីធ្វើឱ្យបងប្អូនអាចរំដោះខ្លួនចេញពីភាពក្រីក្រ មិនតែប៉ុណ្ណោះ នឹងធ្វេីអោយកម្រិត  ជីវភាពកាន់តែកើនឡើងជាលំដាប់ នៅក្នុងបរិបទជំងឺកូវីដ១៩ ។ ជាងនេះទៀតឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការឧបត្ថម្ភថវិកា ចំនួន  ២០,០០០,០០០រៀល ដល់សហគមន៍កសិកម្មសាមគ្គីត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដើម្បីប្រើប្រាស់អោយសមាជិកសហគមន៍ខ្ចីសម្រាប់សាងសង់ផ្ទះសំណាញ់ដំណាំបន្លែ និងបានឧបត្ថម្ភថវិកាមួយចំនួន ដល់បងប្អូនប្រជាកសិករ ព្រមទាំង សមត្ថកិច្ច និងប្រជាការពារភូមិ។

-ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ បានអញ្ចើញពិនិត្យមើលការងារដាំដុះបន្លែលើទឹករបស់កសិករ តុញ ឈីម នៅភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកក់ និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន១០នាក់ និងបានឧបត្ថម្ភថវិកាមួយចំនួន ដល់បងប្អូនប្រជាកសិករ ព្រមទាំង សមត្ថកិច្ច និងប្រជាការពារភូមិ។

- ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ បានអញ្ចើញពិនិត្យមើលការងារចិញ្ចឹម និងភ្ញាស់កូនមាន់របស់លោកស្រី កន ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ និងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលជាសមាជិកបណ្តុំអាជីវកម្មមាន់ ចំនួន១០នាក់ និងបានឧបត្ថម្ភថវិកាមួយចំនួន ដល់បងប្អូនប្រជាកសិករ ព្រមទាំង សមត្ថកិច្ច និងប្រជាការពារភូមិ។

ចំនួនអ្នកចូលទស្សនា
Flag Counter