ចុះទប់ស្កាត់ការកាប់ព្រៃសហគមន៍នៅទីតាំងចំនួន ២កន្លែង
ចេញ​ផ្សាយ ១២ កក្កដា ២០២២
24

ថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១

កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ និង ៣៥នាទី លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រួមនឹងលោក សោម ចន្ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រាំកក់ ដោយមានការចូលរួមពីលោកនាយប៉ុស្តិ៍នគរបាលឃុំសំរោង និង ត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ និងគណៈកម្មការសហគមន៍ព្រៃឈើ និងសមាជិកក្រុមប្រឹក្សាឃុំត្រពាំងធំខាងត្បូងបានចុះទប់ស្កាត់ការកាប់ព្រៃសហគមន៍នៅទីតាំងចំនួន ២កន្លែង រួមមានៈ
+ទីតាំងទី០១ នៅចំណុចវត្តតាភើ ឃុំត្រពាំងធំខាងត្បូង មិនមានបទល្មើសទេ
+ទីតាំងទី០២ នៅព្រំប្រទល់សហគមន៍ព្រៃឈើសំរោង និងគុស គឺមានជនល្មើសលួចចូលកាប់ដើមឈើក្នុងព្រៃសហគមន៍អស់ប្រមាណទំហំ ២០ ម៉ែត្រការ៉េ និងកាប់ត្រាយជាផ្លូវ។ ជនល្មើសមួយក្រុមតូចប្រហែលជា ៤នាក់ រត់គេចឡើងទៅលើភ្នំ និង ក្រុមការងារមិនបានជួបប្រទះត្រាក់ទ័ធ្វើសកម្មភាពទេ។  លោកនាយខណ្ឌ និងក្រុមការងារបានធ្វើការទីនោះរហូតដល់ម៉ោង២ និង ៤៥នាទី ទើបវិលមកខេត្តវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter