ពិធីចុះកិច្ចព្រមព្រៀងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាអំពីការទិញលក់ បន្លែ ស្រស់ដែលអនុវត្តន៍តាមស្តង់ដាកសិកម្មល្អ រៀបចំឡើងដោយអង្គការទស្សន:ពិភពលោក ក្នុងគម្រោងម៉ាស់ ២ រវាងក្រុមហ៊ុន ត្រូភីខេម និងសហគមន៍កសិកម្មចំនួន ០៦
ចេញ​ផ្សាយ ១២ កក្កដា ២០២២
25

ថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១

នៅសណ្ឋាគារអាលីសវីឡា ខេត្តតាកែវ មានរៀបចំពិធីចុះកិច្ចព្រមព្រៀងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាអំពីការទិញលក់ បន្លែ ស្រស់ដែលអនុវត្តន៍តាមស្តង់ដាកសិកម្មល្អ រៀបចំឡើងដោយអង្គការទស្សន:ពិភពលោក ក្នុងគម្រោងម៉ាស់ ២ រវាងក្រុមហ៊ុន ត្រូភីខេម និងសហគមន៍កសិកម្មចំនួន ០៦ ក្រោមអធិបតីភាព        លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីអ្នកពាក់ពន្ធ័ សរុបចំនួន ២៦នាក់ ស្រី ០៦នាក់ រួមមាន៖
-សហគមន៍កសិកម្មភូមិបីមានជយ័ ដែលស្ថិតនៅភូមិជ្រោយស្លែង ឃុំ គិរីចុងកោះ ស្រុកគីរីវង់
-សហគមន៍កសិកម្មសំភ្លីអង្គររង្សី ស្ថិតនៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត
-សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្ថិតនៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត
-សហគមន៍កសិកម្មស្វាយរន្ធអមត: នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
-សហគមន៍កសិកម្មដូងខ្ពស់អភិវឌ្ឍន៍ថ្មី ស្ថិតនៅភូមិអង្កាញ់ ឃុំ ដូងខ្ពស់ ស្រុកបុរីជលសា -សហគមន៍កសិកម្មគីរីឧត្តមតាអូ នៅភូមិស្លា ឃុំតាអូ ស្រុកគីរីវង់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter