វេទិការពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពីដំណាំស្រូវ សម្រាប់ខេត្តតាកែវ
ចេញ​ផ្សាយ ១២ កក្កដា ២០២២
24

ថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១
                        
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តី PPIU ចំនួន ០២នាក់ បានចូលរួមវេទិការពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពីដំណាំស្រូវ សម្រាប់ខេត្តតាកែវ ក្រោមអធិបតីភាព លោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម នឹងជាប្រធានគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC។ កម្មវិធីនេះ ធ្វើឡើងនៅ ខេត្តកែប ដោយមានការចូលរួមពីរោងម៉ាស៊ីនកិនស្រូវអ្នកប្រមូលទិញស្រូវ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងមន្ទីរពាណិជ្ជកម្មខេត្ត លោកអភិបាលរងស្រុកទ្រាំង និងភាគីពាក់ពន្ធ័ សរុបចំនួន ៣៥នាក់។ គោលបំណងនៃវេទិការនេះគឺដើម្បីអោយតួអង្គអ្នកទិញ និង អ្នកលក់ បង្ហាញនូវសក្តានុពលផលិតនិងផែនការផលិតស្រូវ និងដំណើរការនៃការប្រមូលទិញស្រូវ របស់រោងម៉ាស៊ីន និងឈ្មួញកណ្តាល ដើម្បីឆ្ពោះទៅរៀបចំកិច្ចសន្យាផលិតកម្មកសិកម្ម នៅពេលខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter