ចុះត្រួតពិនិត្យស្រែបង្ហាញផលិតពូជស្រូវផ្ការំដួលចំនួន ២បង្ហាញ របស់កសិករ
ចេញ​ផ្សាយ ២៤ មិថុនា ២០២២
22

ថ្ងៃពុធ ៦ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU -TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានចុះត្រួតពិនិត្យស្រែបង្ហាញផលិតពូជស្រូវផ្ការំដួលចំនួន ២បង្ហាញ របស់កសិករ ឈ្មោះ ភ្ល សារ៉ុម និងកសិករ ម៉ម សារីម ជាសមាជិកសហគមន៍កសិកម្មពន្លឺកសិករ ស្ថិតនៅភូមិ រមន់ ឃុំបឹត្រាញ់ខាងជើង ស្រុកសំរោង ដោយទទួលបានលទ្ធផលៈ
-ស្រូវដុះលូតលាស់បានល្អនិងចេញកួរបានស្មើស្រុះគ្នាល្អ
-ស្រូវក្នុងតំណាក់កាលដាក់ទឹកដោះនិងដាក់ម្សៅ(វគ្គទុំ)
-បានពន្យល់ឱ្យកសិករចុះកាត់/ដកពូជលាយនិងដកស្មៅចង្រៃនិងកំចាត់ខ្យងក្រហម
-ត្រូវដកគុម្ពស្រូវណាដែលចេញកួរលឿនឬយឺតចេញដោយដកដល់គល់
-ត្រូវរក្សាទឹកទុកឱ្យបានពី ៣-៥ស.ម
-ត្រូវសំអាតស្មៅជុំវិញស្រែឱយបានស្អាត

 

ចំនួនអ្នកចូលទស្សនា
Flag Counter