ចុះយកសំណាកនៅកូដស្រែ(G006F02 ) ចំនួន ១០សំណាក និងត្រួតពិនិត្យនិងវាយតម្លៃគុណភាពទីវាលលើកទី២ នៃស្រែផលិតកម្មពូជសែនក្រអូប
ចេញ​ផ្សាយ ២៤ មិថុនា ២០២២
40

ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (Rspp) និងមន្រ្តី ចំនួន ០២រូប រួមជាមួយមន្ត្រីគម្រោងថ្នាក់ជាតិ សហការជាមួយសហគមន៍អូរសារាយ បានចុះយកសំណាកនៅកូដស្រែ(G006F02 ) ចំនួន ១០សំណាក និងត្រួតពិនិត្យនិងវាយតម្លៃគុណភាពទីវាលលើកទី២ នៃស្រែផលិតកម្មពូជសែនក្រអូប ទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(QDS) ដោយទទួលបានលទ្ធផលៈ
    - គ្មានជម្ងឺហាមឃាត់
    - គ្មានពូជលាយ
    - មានស្មៅហាមឃាត់ ប្រភេទស្មៅកន្ទុយក្ងោកចំនួន១ គុម្ព/១០ម៉ែត្រក្រឡា
    - ផលិតកម្មពូជសែនក្រអូបរដូវវស្សាឆ្នាំ២០២១ អនុលោមទៅតាមស្ដង់ទីវាល

ចំនួនអ្នកចូលទស្សនា
Flag Counter