ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានដឹកនាំប្រជុំក្រុមការងារកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ២៤ មិថុនា ២០២២
28

ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានដឹកនាំប្រជុំក្រុមការងារកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួម១១នាក់ នៅសាលប្រជុំមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ នៅក្នុងការប្រជុំនេះលោកប្រធានបានអោយអជ្ញាធរភូមិ ឃុំ ពិនិត្យផ្ទៀងផ្ទាត់ដោយដកចេញនូវឈ្មោះម្ចាស់ដីដែលមានបញ្ហាទុកសម្រាប់សិក្សាពេលក្រោយទៀត។

ពេលរសៀល ខ្ញុំបាទតំណាង ឯកឧត្តម ប្រធានគណៈកម្មាធិការកាកបាតក្រហមខេត្ត អមដំណើរដោយលោកនាយកប្រតិបត្តិកាកបាតក្រហមខេត្ត និងសហការីបាននាំយកអំណោយរបស់កាកបាតក្រហមកម្ពុជា ចែកជូនដល់កសិករ ០៣គ្រួសារ ដែលបានទទួលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ខូចខាតតំបូលផ្ទះ នៅភូមិព្រៃតាឡួយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយក្នុង ០១គ្រួសារ ទទួលបាន អង្ករ ០១បេ កន្ទេល០១ តង់០១ ភួយមុង ០១កំប្លេរ និងខោអាវ ០១កំប្លេ។ បន្ទាប់ពីចែកអំណោយរួច  លោកក៏បានចុះពិនិត្យមើលការប្រមូលផលស្វាយនៅភូមិបុស្សតាផង់។

ចំនួនអ្នកចូលទស្សនា
Flag Counter