ចុះផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍តាមគ្រួសារ និងតាមទីវាល
ចេញ​ផ្សាយ ២៤ មិថុនា ២០២២
23

ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

ពេលព្រឹក លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងមន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន CFAVC បានចុះផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍តាមគ្រួសារ និងតាមទីវាល នៅភូមិតាពោ ឃុំកំពែង ស្រុកគីរីវង់ ដោយទទួលបានលទ្ធផលៈ
-អ្នកចូលរួមចំនួន ១៣នាក់ ស្រី ៧នាក់
-អ្នកជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ចំនួន ០២នាក់ ស្រី ០១នាក់

+ពេលរសៀល បានចុះផ្សព្វផ្សាយឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍តាមគ្រួសារ និងតាមទីវាល នៅភូមិក្រាំងស្បែក ឃុំ ៨មុំ ស្រុកទ្រាំង ដោយទទួលបានលទ្ធផលដូចខាងក្រោមៈ
-អ្នកចូលរួមចំនួន ១១នាក់ ស្រី ០៨នាក់
-អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ចំនួន ០៣នាក់ ស្រី ០២នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter