ជួបពិភាក្សាការងារជាមួយលោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចឹញ្ចឹមសត្វកម្ពុជា អំពីការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់តាមច្រកព្រំដែនកម្ពុជា វៀតណាម
ចេញ​ផ្សាយ ២៤ មិថុនា ២០២២
34

ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១

លោក ថៃ  លី  ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត និងមន្រ្តីជំនាញ ០១រូប បានជួបពិភាក្សាការងារជាមួយលោក ស្រ៊ុន  ពៅ ប្រធានសមាគមន៍អ្នកចឹញ្ចឹមសត្វកម្ពុជា  អំពីការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់តាមច្រកព្រំដែនកម្ពុជា វៀតណាម។
កា រនាំចូលជ្រូកខុសច្បាប់ពីប្រទេសវៀតណាមធ្វេីអោយតម្លៃទីផ្សារធ្លាក់ចុះពិបាករកទីផ្សារ ជាផលប៉ះពល់ដល់កសិករចឹញ្ចឹមជ្រូក  និងអាចឈានទៅដល់ការបោះបង់ការចឹញ្ចឹម ។ ក្នុងឱកាសនោះ លោកប្រធានបានជំរាបលោកប្រធានសមាគមន៍ចឹញ្ចឹមសត្វកម្ពជាថា ចំពោះខេត្តតាកែវនៅប៉ុន្មានខែចុងក្រោយនេះ ពុំមានជ្រូកនាំចូលខុសច្បាប់តាមព្រំដែនកម្ពុជា   វៀតណាមទេ និងបន្តសហការជាមួយ គណ:បញ្ជាការឯកភាពខេត្ត  និងសមាគមន៍ចឹញ្ចឹមសត្វកម្ពុជាក្នុការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់តាមច្រកព្រំដែនកម្ពុជា វៀតណាម    និងជួយសម្របសម្រួលតម្លៃសត្វរស់ និងតម្លៃសាច់ដាក់លក់នៅទីផ្សារអោយមានតម្លៃតុល្យភាពគ្នា ។

លោក ថៃ លី ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត និងមន្រ្តីជំនាញចំនួន ០៤រូប បានចូលរួមសម្របសម្រួលការធ្វេីសម្ភាស (ប្រមូលទិន្ននយ័) ទាក់ទងការធ្វេីទទួលនូវសេវាកម្មសុខភាពសត្វ និងផលិតកម្មសត្វ ដោយអនុវត្តលេីគម្រោងកិច្ចសហការស្រាវជ្រាវសេដ្ឋកិច្ចនៃប្រពន្ធ័សុខភាពតែមួយ    ជាលទ្ធផលត្រូវបានកំណត់យកស្រុកចំនួន ០៤រួមមានៈ  ស្រុកទ្រាំង   ស្រុកត្រាំកក់   ស្រុកបាទី និងស្រុកព្រៃកប្បាស។

ចំនួនអ្នកចូលទស្សនា
Flag Counter