ចុះត្រួតពិនិត្យលេីស្រែបង្ហាញផលិតពូជស្រូវផ្ការំដួលចំនួន ០១បង្ហាញ របស់កសិករ
ចេញ​ផ្សាយ ២៣ មិថុនា ២០២២
47

ថ្ងៃសុក្រ ០១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១

ពេលព្រឹក លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងមន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន បានចុះត្រួតពិនិត្យលេីស្រែបង្ហាញផលិតពូជស្រូវផ្ការំដួលចំនួន ០១បង្ហាញ របស់កសិករ ឈ្មោះ អោ វឿន ជាសមាជិកសហគមកសិកម្មស្វាយរន្ធអមតៈ ស្ថិតនៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដោយទទួលបានលទ្ធផលៈ
-ស្រូវដុះលូតលាស់បាន ល្អមានទឹកគ្រប់គ្រាន់
-ស្រូវក្នុងតំណាក់កាលចេញកួរនិងចេញផ្កា
-បានពន្យល់ឱយកសិករចុះកាត់/ដកពូជលាយនិងដកស្មៅចង្រៃនិងកំចាត់ខ្យងក្រហម
-ត្រូវដកគុម្ពស្រូវណាដែលចេញផ្កាលឿនឬយឺតចេញដោយដកដល់គល់
-ត្រូវរក្សាទឹកទុកឱបានពី ៣-៥ស.ម
-ត្រូវសំអាតស្មៅជុំវិញស្រែឱ្យយបានស្អាត

ពេលរសៀល បានធ្វើការផ្សាយឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍តាមគ្រួសារនិងតាមទីវាល នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ដោយទទួលបានលទ្ធផលៈ
-អ្នកចូលរួមសរុប ចំនួន                                                ១៥នាក់ ស្រី ១០នាក់
-អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ចំនួន                   ១២នាក់ ស្រី  ៨នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter