ចុះរៀបចំប្រជុំផ្សព្វផ្សាយស្តីពីមូលដ្ឋានគ្រឹះទីផ្សារសម្រាប់សហគមន៍កសិកម្ម ដើម្បីកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម សំភ្លីអង្គរង្សី ស្ថិតនៅក្នុងភូមិតាំងឬស្សី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត
ចេញ​ផ្សាយ ២៣ មិថុនា ២០២២
27

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីរដ្ឋបាល និងទីផ្សារ កម្មវិធីASPIRE និងលោក នួន ទិត្យភារាម មន្ត្រី ការិយាល័យនិងជាមន្រ្តីជំនួយការកម្មវិធីASPIRE បានសហការជាមួយលោក ជិន ឃាង ភ្នាក់ងារផ្សព្វផ្សាយឃុំព្រៃខ្លា បានចុះរៀបចំប្រជុំផ្សព្វផ្សាយស្តីពីមូលដ្ឋានគ្រឹះទីផ្សារសម្រាប់សហគមន៍កសិកម្ម ដើម្បីកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម សំភ្លីអង្គរង្សី ស្ថិតនៅក្នុងភូមិតាំងឬស្សី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ និងមានការចូលរួមពី លោក ចាន់សុវណ្ណូ អនុប្រធានការិយាល័យ ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្តែត  និងលោកស្រី ប៉ិច ឃីម ជំទប់ទី ១ ឃុំព្រៃខ្លា សរុបអ្នកចូលរួមចំនួន ១៨នាក់ ស្រី ៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter