ថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១
លោកប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន បានចុះត្រួតពិនិត្យស្រែបង្ហាញផលិតពូជស្រូវផ្ការំដួលចំនួន ២បង្ហាញ របស់កសិករ ឈ្មោះ ភ្ល សារ៉ុម និងកសិករ ម៉ម សារីម ជាសមាជិកសហគមកសិកម្មពន្លឺកសិករ ស្ថិតនៅភូមិរមន់ ឃុំបឹត្រាញ់ខាងជើង ស្រុកសំរោងខេត្ត ដោយទទួលបានលទ្ធផលៈ
-ស្រូវដុះលូតលាស់បាន ល្អមានទឹកគ្រប់គ្រាន់
-ស្រូវក្នុងតំណាក់កាលចេញកួរ និងចេញផ្កា
-បានធ្វើការណែនាំកសិករចុះកាត់ និងដកពូជលាយចោល និងដកស្មៅចង្រៃ ព្រមទាំងកំចាត់ខ្យងក្រហម
-ត្រូវដកគុម្ពស្រូវណាដែលចេញផ្កាលឿនឬយឺតចេញដោយដកដល់គល់
-ត្រូវរក្សាទឹកទុកឱ្យបានពី ៣-៥ស.ម
-ត្រូវសំអាតស្មៅជុំវិញស្រែឱ្យយបានស្អាត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម