ប្រជុំផ្សព្វផ្សាយ ណែនាំពី វិធីសាស្រ្ត ក្នុងការចុះយកសំណាក ផលិតកម្មពូជផ្ការំដួល
ចេញ​ផ្សាយ ១១ មិថុនា ២០២២
31

ថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យនិងជាប្រធានសម្របសម្រួលគម្រោង (Rspp) និងមន្រ្តី ចំនួន ០៣រូប រួមជាមួយមន្ត្រីគម្រោងថ្នាក់ជាតិ សហការជាមួយសហគមន៍អូរសារាយ
បានធ្វើការប្រជុំផ្សព្វផ្សាយ ណែនាំពី វិធីសាស្រ្ត ក្នុងការចុះយកសំណាក ផលិតកម្មពូជផ្ការំដួល សម្រាប់ផ្ទៃដីស្រែសរុប ១១ហ.ត ដោយយកសំណាកចំនួន ១.១ហ.ត ស្មើនឹង១០% នៃផ្ទៃដីផលិតកម្មសរុប ជ្រើសរើសស្រែដែលត្រូវយកសំណាកដោយការចាប់ឆ្នោត ក្នុងនោះដែរចាប់ឆ្នោតបានកូដស្រែ G006F06 ដែលមានផ្ទៃដីសរុបស្មើនឹង ០៣ ហ.ត
និងចុះយកសំណាកនៅកូដស្រែ(G006F06 ) ដែលបានចាប់ឆ្នោតជ្រើសរើសចំនួន ១០សំណាក ដើម្បីត្រួតពិនិត្យគុណភាពទីវាលលើកទី១ នៃស្រែផលិតកម្មពូជផ្ការំដួល ទៅតាមប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់គុណភាពពូជដំណាំ(QDS) ។ ដោយទទួលបានលទ្ធផល៖
    - គ្មានជម្ងឺហាមឃាត់
    - គ្មានពូជលាយ
    - មានស្មៅហាមឃាត់ ប្រភេទកក់ឆ័ត្រធំចំនួន១២ គុម្ព/១០ម៉ែត្រក្រឡា

ចំនួនអ្នកចូលទស្សនា
Flag Counter