លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងមន្រ្តីគម្រោង PPIU ចំនួន ០២រូប និងកសិករដែលមានចំណាប់អារម្មណ៍លើឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ផ្សព្វផ្សាយព័ត៌មាននៃការសាងសង់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ នៅខេត
ចេញ​ផ្សាយ ១១ មិថុនា ២០២២
31

ថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងមន្រ្តីគម្រោង PPIU ចំនួន ០២រូប និងកសិករដែលមានចំណាប់អារម្មណ៍លើឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ផ្សព្វផ្សាយព័ត៌មាននៃការសាងសង់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ នៅខេត្តកែប។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព លោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម នឹងជាប្រធានគម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន CFAVC ។

-ពេលព្រឹក លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានដឹកនាំមន្ត្រី ចំនួន ៥នាក់ ចុះពិនិត្យមើលថែទាំដើមឈើទាលនៅសួនច្បារវិមានឯករាជ្យ ក្រុងដូនកែវ។

-ពេលរសៀល ខណ្ឌរដ្ឋបាលព្រៃឈើ បានរៀបចំកិច្ចប្រជុំបូកសរុបការងារវិស័យព្រៃឈើ ៩ខែ ដើមឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោក ញុិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួម ពីលោកនាយរងខណ្ឌ នាយ នាយរងផ្នែក និងនាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើ។
 - ក្នុងដែនសមត្ថកិច្ច ខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ពុំមានបទល្មើសព្រៃឈើនិងសត្វព្រៃទេ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter