ប្រជុំក្រុមតូចដើម្បីកំណត់ និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មន នៅភូមិត្រពាំងក្រញូង និងភូមិផ្លូវលោក
ចេញ​ផ្សាយ ១១ មិថុនា ២០២២
32

ថ្ងៃសៅរ៍ ១០ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១

មន្ត្រីអ្នកផ្សព្វផ្សាយឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ចំនួន ០៤នាក់ ស្រី ០១នាក់ បានធ្វើការប្រជុំក្រុមតូចដើម្បីកំណត់ និងជ្រើសរើសអ្នកស្ម័គ្រចិត្តជាវឡជីវឧស័្មន នៅភូមិត្រពាំងក្រញូង និងភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផល៖

-អ្នកចូលរួមសរុប ៣៥នាក់  ស្រី ២២នាក់
-អ្នកជាវឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ ០២នាក់ ស្រី ០
-អ្នកចាប់អារម្មណ៍ឡជីវឧស្ម័ន ០៥ នាក់ ស្រី ០៤នាក់

 

ចំនួនអ្នកចូលទស្សនា
Flag Counter