ចុះត្រួតពិនិត្យរៀបចំកន្លែងប្រមូលផ្តុំបន្លែ ដែលគាំទ្រដោយកម្មវិធី ASPIRE ក្នុងឆ្នាំ ២០២១ និងបានពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ពីមុខរបរទីផ្សារបន្លែរបស់សហគមន៍កសិកម្មពន្លឺ
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
46

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងជាមន្ត្រីរដ្ឋបាលទីផ្សារកម្មវិធី ASPIRE និង លោក នួន ទិត្យភារាម មន្ត្រី និងជាមន្ត្រីជំនួយកម្មវិធី ASPIRE បានចុះត្រួតពិនិត្យរៀបចំកន្លែងប្រមូលផ្តុំបន្លែ ដែលគាំទ្រដោយកម្មវិធី ASPIRE ក្នុងឆ្នាំ ២០២១ និងបានពិភាក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ពីមុខរបរទីផ្សារបន្លែរបស់សហគមន៍កសិកម្មពន្លឺ នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ដើម្បីត្រៀមសម្រាប់ទស្សនកិច្ចរបស់ ក្រុមការងារបេសកកម្មត្រួតពិនិត្យ (IFAD Supervision Mission) 
សម្រាប់ការវាយតម្លៃ និងត្រួតពិនិត្យដំណើរការអនុវត្តកម្មវិធី ASPIRE។ ការជួបពិភាក្សានេះមានការចូលរួម ពីថ្នាក់ដឹកនាំសហគមន៍ចូលរួមចំនួន ០៣ នាក់ ស្រី០៣ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter