បើកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ដល់សមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ស្ថិតនៅភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ និងសហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតនៅក្នុងឃុំជីម្រាក់ ស្រុកគីរីវង់
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
60

ថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត  PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន (CFVAC) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ដល់សមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ស្ថិតនៅភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ និងសហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្ថិតនៅក្នុងឃុំជីម្រាក់ ស្រុកគីរីវង់ សំរាប់ថ្ងៃទី២/៧ ដោយមានកសិករចូលរួមសរុបចំនួន ៦០នាក់ ក្នុងនោះស្រីចំនួន ៤២នាក់ ដោយមានមាតិការ៖   
-រំលឹកមេរៀន
-គោលការណ៍ SRP មាន ៨ផ្នែក ៤១តម្រូវការ
-វគ្គលូតលាស់ដំណាំស្រូវ។
-បង្ហាញពីមេរៀនទី១ ការគ្រប់គ្រងស្រែមាន ៣តម្រូវការ់។ អ្នកចូលទាំងអស់បានយល់ដឹងពីការគ្រប់គ្រងស្រែ (ការពិភាក្សាបំផុសគំនិត) និងបានយល់ដឹងពីសកម្មភាពមុនពេលដាំដុះ  (បំផុសគំនិត)។

 

ចំនួនអ្នកចូលទស្សនា
Flag Counter