បើកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ដល់សមាជិកសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
84

ថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

 

 មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន (CFVAC) បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ដល់សមាជិកសហគមន៍កសិកម្មចំនួន ២ រួមមាន សហគមន៍កសិកម្មស្ទឹងស្លាគូរ ស្ថិតនៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង និងសហគមន៍ចំប៉ាព្រៃផ្តៅ ស្ថិតក្នុងភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស សំរាប់ ថ្ងៃទី ០១/០៧ ដែលមានអ្នកចូលរួមសរុប ចំនួន ៦០នាក់ ក្នុងនោះស្រីចំនួន ៣៧នាក់ ដោយមានមាតិកា៖
-ការវាយតំលៃចំណេះដឹងបឋម
-ពិភាក្សាជ្រើសរើសទីតាំងស្រែបង្ហាញ
-អ្វីទៅជាផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)
-សង្ខេបស្តង់ដា និងលក្ខខណ្ឌតម្រូវរបស់ SRP
-រំលឹកអំពីលក្ខណៈរូបសាស្រ្ត និងដំណាក់កាលលូតលាស់នៃដំណាំស្រូវ
-បង្រៀនពីគោលការណ៍ទី១  SRP ការគ្រប់គ្រងកសិដ្ឋាន ឫការគ្រប់គ្រងស្រែមាន ៣ចំណុច:
+ប្រតិទិនដាំដុះ 
+ការកត់ត្រា
+វគ្គបណ្តុះបណ្តាល

ចំនួនអ្នកចូលទស្សនា
Flag Counter