នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីសហគមន៍កសិកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
40

ថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

 

 ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីសហគមន៍កសិកម្ម ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពភាព លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តតាកែវ និងលោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ព្រមទាំងមានការចូលរួមពី លោក អ៊ុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនិងមន្រ្តី ១រូប លោកអភិបាល និង អភិបាលរងស្រុក 
និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទាំង ៧ ( គីរីវង់, កោះអណ្ដែត, ទ្រាំង, ត្រាំកក់, សំរោង, ព្រៃកប្បាស និងបាទី) សរុបអ្នកចូលរួមចំនួន ២០នាក់ ស្រី ០៣នាក់។  កម្មវិធីសិក្ខាសាលានេះ ធ្វើឡើងនៅបន្ទប់ប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter