បើកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)ដល់សមាជិកសហគមន៍កសិកម្មភូមិបីសាមគ្គី
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
43

ថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថានCFAVC បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)ដល់សមាជិកសហគមន៍កសិកម្មភូមិបីសាមគ្គី ក្រុម១ ថ្ងៃទី២
ស្ថិតនៅ ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដោយមានកសិករចូលរួម សរុប ចំនួន ៣០នាក់ ស្រី ២២នាក់។
+លទ្ធផលដែលទទួលបានពីវគ្គបណ្តុះបណ្តាល៖

+បានរំលឹកមេរៀនពីសប្តាហ៍មុន
+បង្ហាញពីការគ្រប់គ្រងស្រែ/កសិដ្ឋានក្នុងផលិតកម្ម SRP៖
-ប្រតិទិនដាំដុះ
-ការកត់ត្រា
-ការបណ្តុះបណ្តាល
+សកម្មភាពមុនពេលដាំដុះ៖
-លោហធ្ងន់ និងសារធាតុប្រៃនៃដី
-ការអភិរក្សដី និងជីវចម្រុះ
-ការកៀរពង្រាបដី
+ការប្រើប្រាស់គ្រាប់ពូជដែលមានគុណភាពល្អ

ចំនួនអ្នកចូលទស្សនា
Flag Counter