បើកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)ដល់សមាជិកសហគមន៍កសិកម្មចំនួន ៣វគ្គ
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
35

ថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)ដល់សមាជិកសហគមន៍កសិកម្មចំនួន ៣វគ្គ (ថ្ងៃទី ០១) ដោយមានអ្នកចូលរួមសរុប ៩០នាក់ ស្រី ៥៤នាក់ រួមានៈ
-សហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្រុកត្រាំកក់             ៣០នាក់   ស្រី ២៨នាក់
-សហគមន៍កសិកម្មជើងគួនជោគជ័យ ស្រុកសំរោង       ៣០នាក់   ស្រី ១០នាក់
-សហគមន៍កសិកម្មលំពង់សាមគ្គី ស្រុកបាទី                ៣០នាក់   ស្រី ១៨នាក់
លទ្ធផលទទួលបាន៖

-កសិករចូលរួមទាំងអស់បានយល់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាល
-បានបែងចែកសិក្ខាកាមជា ៣ក្រុម និងបានពិភាក្សាបង្កើតពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុម/សាលា(FFS)។
-បានជ្រើសរើសស្រែបង្ហាញក្នុងមួយសាលា ១បង្ហាញ (ទំហំពី0,42ហត-0.5ហត
-បានធ្វើតេស្តសាកល្បងមុនវគ្គ
-បានពន្យល់ពីស្តង់ដាSRP
-កសិករបានយល់ខ្លះៗមុនដំណើរការវគ្គ FFS នៅក្នុងតំបន់របស់គាត់ (តាមវិធីសាស្ត្របំផុសគំនិត )
-កសិករបានយល់ពីរូបសាស្ត្រ និងវគ្គលូតលាស់របស់ដំណាំស្រូវ។
-យល់ដឹងពីការកាប្រើប្រាស់ជីបំប៉នលើកទី២។

ចំនួនអ្នកចូលទស្សនា
Flag Counter