ជូនដំណើរលោកនាយក និងទីប្រឹក្សាកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្រាលី(CAVAC) ចុះពិនិត្យ និងជួបពិភាក្សាជាមួយ លោក ស៊ីង ញ៉ឺង កសិករធ្វើបង្ហាញដាំស្រូវជាជួរដែលគាំទ្រថវិកាពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្រាលី(CAVAC)
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
39

ថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័ផ្សព្វផ្សាយកសិកម្ម រួមជាមួយ លោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្ត្រី ០១រូប  បានចូលរួមជូនដំណើរលោកនាយក និងទីប្រឹក្សាកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្រាលី(CAVAC) ចុះពិនិត្យ និងជួបពិភាក្សាជាមួយ លោក ស៊ីង ញ៉ឺង កសិករធ្វើបង្ហាញដាំស្រូវជាជួរដែលគាំទ្រថវិកាពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្រាលី(CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកនាយកបានផ្តល់អនុសាសន៍ និងផ្តាំផ្ញើអោយកសិករបន្តប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះនៅឆ្នាំបន្តៗទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter