ចុះអង្កេតតាមដាននិងយកវត្ថុវិភាគបក្សីដោយសហការជាមួយអង្គការ WCS/IPC នៅឃុំរមេញស្រុកកោះអណ្ដែត នៅជិតតំបន់អភិរក្សសត្វស្លាប បឹងព្រែកល្ពៅ
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
29

ថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

លោក  សួន  បូរ៉ុម  មន្រ្តីជំនាញការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត បានចូលរួមជាមួយលោក  ឈឹម  វុត្ថា  ប្រធានការិយាលយ័អេពីដេមីសាស្រ្តនិងវិភាគព័ត៌មាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងសហការីបានចុះអង្កេតតាមដាននិងយកវត្ថុវិភាគបក្សីដោយសហការជាមួយអង្គការ WCS/IPC   នៅឃុំរមេញស្រុកកោះអណ្ដែត នៅជិតតំបន់អភិរក្សសត្វស្លាប  បឹងព្រែកល្ពៅ ។ ជាលទ្ធិផលបក្សីស្រុកចំនួន  ១៥០ក្បាល ត្រូវបានយកវិត្ថុវិភាគចំនួន  ៣០០  សំណាក  រួមមាន
+មាន់ចំនួន       ១១៣  ក្បាល
+ទាពងចំនួន     ២៥  ក្បាល
+ទាកាប៉ាចំនួន   ១០  ក្បាល
+ក្ងាន  ចំនួន       ២  ក្បាល   ៕

ចំនួនអ្នកចូលទស្សនា
Flag Counter