រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ដល់សមាជិកសហគមន៍កសិកម្មចំនួន ៣សហគមន៍
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
35

ថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១

មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត  PPIU នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរ:បរិស្ថាន (CFVAC) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ដល់សមាជិកសហគមន៍កសិកម្មចំនួន ៣សហគមន៍ ( វគ្គ១) ដែលមានអ្នកចូលរួមសរុប ៩០នាក់ ស្រី ៥៥នាក់ រួមមាន៖
-សហគមន៍កសិកម្មស្តុកស្តម្ភ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស
-សហគមន៍កសិកម្មជើងគួនជោគជ័យ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង
-សហគមន៍កសិកម្មភូមិបីសាមគ្គី ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ក្រោមរបៀបវារៈ៖

-បែងចែកសិក្ខាកាមជា ៣ក្រុមនិងបានពិភាគ្សាបង្កើតបទបញ្ជាផ្ទៃក្នុងរបស់ក្រុម/សាលា(FFS)
-ធ្វើតេស្តសាកល្បងមុនវគ្គបណ្តុះបណ្តាល
-ជ្រើសរើសស្រែបង្ហាញដើម្បីសិក្សា និងអនុវត្តបច្ចេកទេសជាក់ស្តែងពីSRP ក្នុង ១សាលា ១បង្ហាញ (ទំហំពី 0,40ហត-0.50ហត
-ពន្យល់ពីស្តង់ដា SRP ដែលមានប្រធានបទចំនួន ៨ផ្នែកនិង ៤១លក្ខខណ្ឌ ដល់កសិករ អោយបានយល់ខ្លះៗមុនដំណើរការវគ្គ FFS នៅក្នុងតំបន់របស់គាត់។
-បង្ហាញពីរូបសាស្ត្រនិងដំណាក់កាលលូតលាស់របស់ដំណាំស្រូវតាមរយកាពិភាក្សា បំផុសគំនិត ។
+បញ្ហាលំបាក
-កសិករភាគច្រើនមិនសូវចេះអក្សរ

ចំនួនអ្នកចូលទស្សនា
Flag Counter