ផ្តល់ពូជស្រូវដល់កសិករធ្វើបង្ហាញដាំស្រូវជាជួរដែលគាំទ្រថវិកាពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្រាលី(CAVAC)
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
38

ថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័ផ្សព្វផ្សាយកសិកម្មខត្ត រួមនឹងលោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្ត្រី ០១រូប  បានផ្តល់ពូជស្រូវដល់កសិករធ្វើបង្ហាញដាំស្រូវជាជួរដែលគាំទ្រថវិកាពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា អូស្រាលី(CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ នៅស្រុកព្រៃកប្បាស រួមមាន៖
- លោក សុត សា ចំនួន២០០គ.ក សម្រាប់ផ្ទៃដី ១ហិកតា ប្រើពូជ OM5451 
- ផ្តល់ជូនលោក ចឹក វ៉ាន់លី ចំនួន១០០គ.ក សម្រាប់ ផ្ទៃដី ៥០អា ប្រើពូជOM5451
- ផ្តល់ជូនលោក ហម លន  ចំនួន១០០គ.ក សម្រាប់ ផ្ទៃដី៦២អា ប្រើពូជសែនក្រអូប០១។

ចំនួនអ្នកចូលទស្សនា
Flag Counter