ចុះតម្លើងស្លាកបង្ហាញឡើងវិញនៅតាមទីតាំងធ្វើបង្ហាញការដាំស្រូវជាជួរ ចំនួន ០៤បង្ហាញ ដែលគាំទ្រថវិកាដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្តាលី(CAVAC)
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
32

ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ឈន សារិត អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះតម្លើងស្លាកបង្ហាញឡើងវិញនៅតាមទីតាំងធ្វើបង្ហាញការដាំស្រូវជាជួរ ចំនួន ០៤បង្ហាញ ដែលគាំទ្រថវិកាដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្តាលី(CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមាន÷
- ស្រែបង្ហាញរបស់ លោក ស៊ីង ញ៉ឺង នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី។
- ស្រែបង្ហាញរបស់លោក ជុំ ចន នៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។
- ស្រែបង្ហាញរបស់លោក ង៉ែត នឿន នៅភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់។
- ស្រែបង្ហាញរបស់លោក គង់ វ៉ុង នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។ 

ចំនួនអ្នកចូលទស្សនា
Flag Counter