ចុះពិនិត្យទីតាំងដាំបន្លែសុវត្ថិភាពរបស់កសិករ អ៊ុន អឿន ប្រធានសហគមន៍កសិកម្ម នៅភូមិភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ និងកសិករ កន ភារម្យ ប្រធានបណ្តុំអាជីវកម្មមាន់របស់កម្ម ASPIRE
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
40

ថ្ងៃសុក្រ ២ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ខេត្តតាកែវ រួមនិងលោកទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE និងលោក ស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធីអASPIRE និងសហការី បានចុះពិនិត្យទីតាំងដាំបន្លែសុវត្ថិភាពរបស់កសិករ អ៊ុន អឿន ប្រធានសហគមន៍កសិកម្ម នៅភូមិភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ និងកសិករ កន ភារម្យ ប្រធានបណ្តុំអាជីវកម្មមាន់របស់កម្ម ASPIRE នៅភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីត្រៀមសម្រាប់ទស្សនកិច្ចមើលថែរបស់ IFAD។ ឆ្លៀតក្នុងឧកាសនេះលោកប្រធានគាំទ្រលេខាធិការដ្ឋាន និងលោកប្រធានមន្ទីរបានធ្វើការសំណេះសំណាល ជាមួយនិងម្ចាស់ទីតាំង និងមានការពេញចិត្តចំពោះលទ្ធផលនៃការដាំបន្លែ និងភ្ញាស់កូនមាន់ និងការចិញ្ចឹមមាន់របស់កសិករទាំងពីររូប និងបានឱ្យកសិករត្រៀមខ្លួនសម្រាប់ទទួលបេសកកម្មមើលថែនៅថ្ងៃទី១៥ ខាងមុខនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter