លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
29

ថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្រោមរបៀបវារៈ៖
-ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី ២៧
-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍ ៩ ខែឆ្នាំ ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ 
-ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២១

- ពេលរសៀល បាទរួមនឹងមន្ត្រីអង្គភាពអនុវត្តន៍គម្រោងខេត្ត PPIU-TAK ចំនួន ០៤នាក់ ស្រី ០១នាក់ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Online (Zoom Meeting) ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២២ នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ក្រោមអធិបតីភាព លោក ងិន កុសល ប្រធានគម្រោង។

ចំនួនអ្នកចូលទស្សនា
Flag Counter